ឯកឧត្តម ឈួន ឡេង លេខាធិការក្រុម ឯកឧត្តម ម៉ែន ស៊ីផាន់ និងឯកឧត្តម ហេង ហាលីម សមាជិកក្រុម តំណាងឱ្យលោកជំទាវប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណា
នុប្បទានគម្រប់ខួប៧ថ្ងៃ ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ លោក សំ នីតូ ត្រូវជាកូនប្រសាររបស់ឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា នៅបុរីប៉េងហួតបឹងស្នោរ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក សំ នីតូ បានទទួលមរណភាព កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១:៥១នាទី ក្នុងជន្មាយុ៥៥ឆ្នាំ ដោយរោគាពាធ…។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦